គោលវិធីរបស់យើង

នៅក្នុងការប្រតិបត្តិការងាររបស់យើង យើង​ក៏​មាន​ភាព​មោះមុតមិន​ខុសពី​​ការពារសិទ្ធិជាស្ត្រី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណីដ៏ក្លាហានដែលយើង​​បម្រើឱ្យ និងធ្វើការជាមួយនោះផងដែរ។ ​យើងផ្លាស់ទីរហ័ស និងរៀនសូត្រលឿន ដោយប្រើប្រាស់ការរៀនសូត្រថ្មីៗ ដើម្បីកែសម្រួលការគិត និងការអនុវត្តរបស់យើង  ស្របពេលដែលយើងឈានទៅមុខ។ យើងជាអ្នកផ្ដល់មូលនិធិប្រកបដោយនវានុវត្តន៍ ហ៊ានបង្អាក់ចរន្ត​ដែលកំពុងដំណើរការ​ និងមានសមានចិត្ត ដែលផ្តល់អាទិភាពដល់សុវត្ថិភាព និងការថែទាំ។

យើងគាំទ្រដល់ភាពធន់ និងការតស៊ូរបស់ចលនានានា ដឹកនាំដោយឱ្យអ្នកការពារសិទ្ធមនុស្សជាស្ត្រី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក តាមរយៈការសហការបង្កើតបរិស្ថានសុវត្ថិភាព ដើម្បីឱ្យពួកគេអាចរក្សានិរន្តរភាពការងាររបស់ខ្លួន និងលូតលាស់ទៅមុខ។

នៅក្នុងការអនុវត្តនេះ យើងដើរតាមគុណតម្លៃហ្វីមីនីស ដែលសង្កត់ធ្ងន់លើកិច្ចសហការ និងការរួមគ្នាបង្កើត ព្រមទាំងសន្តានចិត្ត ការថែទាំ មនុស្ស និងភពផែនដីជាស្នូលសំខាន់ជាងផលចំណេញ។

យើងចូលចិត្តធ្វើពិសោធន៍ ហើយយើងប្រើប្រាស់ការរៀនសូត្រឱ្យថ្មីៗ ដើម្បីជួយយើងក្នុងការពង្រឹងសមត្ថភាពរបស់យើង ក្នុងការឆ្លុះបញ្ចាំង រៀនសូត្រ បន្សាំខ្លួន និងឆ្លើយតប ព្រមទាំងពង្រឹងការងាររបស់យើង។ នៅគ្រប់ជំហានទាំងអស់យើងតែងសួរខ្លួនឯងថា៖ “តើត្រូវការអ្វីខ្លះដើម្បីគាំទ្រដល់ភាពធន់  និងការរីកចម្រើនសកម្មជនជាស្ត្រី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងបង្កើតឱ្យមានបរិស្ថានសុវត្ថិភាព និងប្រកបដោយការថែទាំដែលអាចរក្សានិរន្តរភាពការងាររបស់ពួកគេ?”

យើងជឿជាក់ថាការពិសោធដែលរុញច្រានដោយគោលបំណង និងគុណតម្លៃទាំងនេះ ​អាចនាំយើង​ឱ្យ​ទម្លុះឧបសគ្គនានា ដែលនឹងនាំយើងឈានឆ្ពោះទៅរកការផ្លាស់ប្តូរក្នុងលក្ខណៈផ្លាស់ប្រែ ដែលជាគោលដៅចុងក្រោយបំផុតដែលយើងស្វែងរក។ គោលវិធីរបស់យើងរួមមាន៖

យកមនុស្សជាស្នូលកណ្ដាល គោលវិធីបែបសព្វជ្រុងជ្រោយក្នុងការផ្ដល់ធនធាន។

  • យើងដឹងថាភាពធន់ គឺ​ពាក់ព័ន្ធជាមួយការយកចិត្តទុកដាក់ និងសុខុមាលភាពផ្នែករាងកាយ ផ្នែកសម្ភារៈ និងផ្នែកផ្លូវចិត្ត។ យើងបានវិនិយោគ​ផ្តល់ធនធានដល់សុវត្ថិភាព និងសន្តិសុខរបស់អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនសិទ្ធិមនុស្ស ក៏ដូចជាទៅលើសុខុមាលភាព ក្ដីរីករាយ និង​ការលូតលាស់របស់ពួកគេ ក្នុងអំឡុងពេលកំពុង​ជួបហានិភ័យ និងក្រោយពីនោះផងដែរ។

ធ្វើឱ្យ​វប្បធម៌ហ្វេមីនីសក្នុងការថែទាំ ភាពជាអ្នកដឹកនាំរួមគ្នា

  • និងសាមគ្គីភាពរបស់យើង ឱ្យមានការវិវឌ្ឍជាលំដាប់។ ​ យើងជឿជាក់លើភាពបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក រវាង​ការផ្លាស់ប្រែរបស់ខ្លួនយើងផ្ទាល់ ជាមួយភាពធន់របស់សកម្មជន និងចលនានានា។ យើងមិនអនុវត្តកម្មវិធី ឬគម្រោងដោយផ្ទាល់ទេ ផ្ទុយទៅវិញយើងផ្តល់ និងពង្រឹងធនធានផ្នែកហិរញ្ញវត្ថុ និងធនធានមិនមែនហិរញ្ញវត្ថុសម្រាប់សកម្មជន​ ចលនា និងបរិយាកាសសម្រាប់ការរស់រាន និងលូតលាស់របស់ចលនា។

យើង​មើលឃើញខ្លួនយើងជាផ្នែកមួយនៃចលនាសម្រាប់ការផ្លាស់ប្តូរ។

  • ក្នុងនាមជាអ្នកផ្ដល់មូលនិធិ យើងចាត់ទុកថាខ្លួនយើងត្រូវមានគណនេយ្យភាព ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរចរន្តទំនាក់ទំនងអំណាចរវាងអ្នកផ្ដល់​មូលនិធិជាមួយអ្នកទទួលហិរញ្ញប្បទាន និងរវាង​តំបន់អឌ្ឍគោលខាងជើង និងអឌ្ឍគោលខាងត្បូង។ ចំណុចនេះឱ្យក៏រួមមានទាំងរបៀប ទីកន្លែង និងប្រភពដែលយើងរៃអង្គាសថវិកា រួមទាំងអន្តរទំនាក់ទំនងប្រចាំថ្ងៃដែលយើងមានជាមួយសកម្មជន និងម្ចាស់ជំនួយរបស់យើងផងដែរ។ យើងគោរពចំណេះដឹងរបស់ពួកគេ និងគោរពស្វ័យភាព និងសេចក្ដីថ្លៃថ្នូរ​របស់ពួកគេនៅក្នុងគ្រប់សកម្មភាពទាំងអស់ដែលយើងធ្វើ។

ផ្ដល់គុណតម្លៃស្មើភាពគ្នានៅលើគ្រប់ផ្នែកនៃការងាររបស់យើង។

  • ការងារដែលមានអន្តរទំនាក់ទំនងត្របាញ់ជាធ្លុងមួយរបស់យើងក្នុងការផ្តល់ហិរញ្ញប្បទាន ការសហការបង្កើតលំហរដើម្បីឆ្លុះបញ្ចាំង និងរីកលូតលាស់ឡើងវិញ ជះឥទ្ធិពលលើការងារសប្បុរសធម៌ គាំទ្រឱ្យមានសំណាញ់សុវត្ថិភាព និងការថែទាំ ក្នុងចំណោមសកម្មជនកាន់តែរឹងមាំថែមទៀត  និងពង្រឹងប្រព័ន្ធ និងវប្បធម៌ស្ថាប័ន ដែលយើងត្រូវប្រើប្រាស់ជាប្រភពអនុវត្ត​ការងារនេះ។