ហិរញ្ញប្បទានការឆ្លើយតបរហ័ស

អ្នកការពារសិទ្ធិមនុស្សជាស្ត្រី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី ត្រូវជួបប្រទះហានិភ័យធំៗជាច្រើន ក្នុងដំណើរឈាន​ទៅសម្រេចបានការផ្លាស់ប្តូរផ្នែកសង្គម សេដ្ឋកិច្ច និង នយោបាយ។ ជាញឹកញាប់ ពួកគេត្រូវយកជីវិតទៅប្ដូរ។ យើងមានវត្តមាននៅទីនេះ ដើម្បីស្ថាបនាភាពធន់របស់ពួកគេ និងផ្តល់ការគាំទ្រចាំបាច់នានា នៅពេលពួកគេត្រូវការខ្លាំងបំផុត។

ហិរញ្ញប្បទានរបស់យើង

UAF A&P ផ្តល់មូលនិធិដល់សកម្មជន​​ជា​ស្ត្រី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី[1]  ព្រមទាំង​គ្រួសារ​ និងស្ថាប័នរបស់ពួកគេនៅក្នុងពេលមានវិបត្តិ។ យើងផ្ដល់ហិរញ្ញប្បទានពីរប្រភេទ។ ហិរញ្ញប្បទានសន្តិសុខ និងសុខុមាលភាព គឺសម្រាប់អ្នកដែលត្រូវការមូលនិធិបន្ទាន់ ដើម្បីជួយ​ធានាសុវត្ថិភាពពី​គ្រោះថ្នាក់ផ្នែករាងកាយ ឬផ្លូវចិត្ត។ ហិរញ្ញប្បទាន​ផ្ដល់ធនធានភាពធន់ គឺសម្រាប់អ្នកដែលចង់ត្រៀម​ខ្លួនឱ្យបានល្អទុកជាមុន សម្រាប់ការគំរាម​ដែលអាចកើតមាន និងអ្នកដែលត្រូវ​ឆ្លើយតបចំពោះបញ្ហា ឬឱកាសល្អសំខាន់ណាមួយ​មួយក្នុងរយៈពេល ៣-៦ ខែខាងមុខ។ យើងសូម​ឱ្យអ្នក​អត់ធ្មត់ នៅក្នុងអំឡុងដំណើរការពិនិត្យលើការដាក់ពាក្យមកកាន់ UAF A&P។ តាមធម្មតា អ្នកនឹងបានទទួល​​សារឆ្លើយតបបញ្ជាក់​ថាបានទទួលការដាក់ពាក្យរបស់អ្នក​ក្នុងចន្លោះរយៈពេល ៤៨-៧២ ម៉ោង។ យើងលើកទឹកចិត្តឱ្យអ្នកឧស្សាហ៍ឆែកមើលប្រអប់សារ ProtonMail របស់អ្នក និង/ឬ​ក្តារព័ត៌មានដាក់ពាក្យរបស់អ្នកនៅក្នុងគណនី​ UAF A&P ដើម្បីមើលព័ត៌មាន និងសារប្រាស្រ័យទាក់ទងបច្ចុប្បន្នភាព។ នៅពេល​ការដាក់ពាក្យត្រូវបានអនុម័ត ហើយឯកសារចាំបាច់នានា ត្រូវបានចុះហត្ថលេខារួចរាល់​ អ្នកនឹងអាចទទួលបានហិរញ្ញប្បទានក្នុងចន្លោះ ១០-១៥ ថ្ងៃធ្វើការ។

ប្រភេទហិរញ្ញប្បទាន

placeholder
ហិរញ្ញប្បទានសន្តិសុខ និងសុខុមាលភាព

ហិរញ្ញប្បទាននេះគឺផ្តល់ជូនសម្រាប់អ្នកការពារសិទ្ធិមនុស្សជាស្ត្រី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី[1]  និងអង្គការក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលមានសេចក្ដីត្រូវការ​បន្ទាន់ ឬស្ថិត​ក្នុងគ្រាអាសន្នពាក់ព័ន្ធជាមួយសុវត្ថិភាព ឬសុខុមាលភាពរបស់ខ្លួន។ ហិរញ្ញប្បទាននេះមានចេតនាផ្តល់ជូនសម្រាប់មនុស្ស ឬអង្គការដែលកំពុងរងការគំរាមកំហែង ឬស្ថិតក្នុងស្ថានភាព​​អាសន្ន  វិបត្តិ ឬហានិភ័យបណ្ដាលមកពីការងាររបស់ខ្លួនក្នុងការការពារសិទ្ធិស្ត្រី និងសិទ្ធិមនុស្ស។ ហិរញ្ញប្បទាននេះក៏មានផ្តល់ជូនសម្រាប់សេចក្ដីត្រូវការក្នុងគ្រាបន្ទាន់សម្រាប់សុខុមាលភាព ដូចជា ការប្រឹក្សាយោបល់ផ្នែកចិត្តសង្គម ការព្យាបាលសម្រាប់ការប៉ះទង្គិចធ្ងន់ធ្ងរ ឬការជួយជ្រោមជ្រែងផ្នែកវេជ្ជសាស្ត្រ។

placeholder
ហិរញ្ញប្បទានធនធានសម្រាប់ភាពធន់

ហិរញ្ញប្បទាននេះផ្តល់ជូនសម្រាប់អ្នកការពារសិទ្ធិមនុស្សជាស្ត្រី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី [1]   និងអង្គការក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលធ្វើការម្នាក់ឯង ឬ ធ្វើការសហការគ្នាជាមួយអ្នកដទៃទៀត ហើយព្យាយាមអនុវត្តការផ្ដួចផ្ដើមគំនិត ឬការឆ្លើយតបចំពោះឱកាសដែលពុំបានរំពឹងទុកជាមុនណាមួយ ដែលអាចចូលរួមចំណែកចំពោះភាពធន់របស់ពួកគេ នៅក្នុងការងារសកម្មជន និងចលនាសិទ្ធិមនុស្សរបស់ស្ត្រី និងសិទ្ធិមនុស្ស។

placeholder
ហិរញ្ញប្បទានសំណាញ់សុវត្ថិភាព និងការថែទាំ

បុគ្គល ក្រុម ឬអង្គការទាំងឡាយណា ដែលចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធី​ការជួយជំរុញអ្នកការពាររបស់ UAF A&P  ផ្ដោតការយកចិត្តទុកដាក់លើការពង្រឹងសំណាញ់សុវត្ថិភាព និងការថែទាំសម្រាប់អ្នកការពារសិទ្ធិ និងសកម្មជនជាស្ត្រី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី  គឺមានលក្ខណៈ​សម្បត្តិអាចទទួលបានហិរញ្ញប្បទាននេះ។ ហិរញ្ញប្បទានសំណាញ់សុវត្ថិភាព និងការថែទាំ គឺផ្តល់ជូនឱ្យតែនៅពេលមានការអញ្ជើញឱ្យចូលរួមប៉ុណ្ណោះ។

placeholder
ហិរញ្ញប្បទានពិសេស

ពីពេលមួយទៅពេលមួយ យើងពង្រីកការផ្ដល់ហិរញ្ញប្បទានរបស់យើង ដើម្បីឆ្លើយតបចំពោះសេចក្ដីត្រូវការ ឬវិបត្តិបន្ទាន់នានា។ ព័ត៌មាន​ស្ដីពីហិរញ្ញប្ប​ទានប្រភេទនេះ គឺ​អាចរកបាននៅលើគេហទំព័រហិរញ្ញប្បទានពិសេសរបស់យើង។

Approval Process

placeholder

​យើងស្នើសុំ​ឱ្យ​សកម្មជន ឬអ្នកការពារសិទ្ធិទាំងឡាយណា ដែលដាក់ពាក្យសុំហិរញ្ញប្បទានពី UAF A&P  ត្រូវមាន​គណនីអ៊ីមែល ProtonMail ប្រភេទ​មិនបង់ប្រាក់​​ជាមុនសិន ដើម្បីធានាឱ្យអាចប្រាស្រ័យទាក់ទងបានដោយសន្តិសុខ។ បន្ទាប់ពីមានគណនី​ ProtonMail ហើយ​ គេអាចប្រើប្រាស់អាសយដ្ឋាននោះ ​មកចុះឈ្មោះនៅលើប្រព័ន្ធការផ្តល់ហិរញ្ញប្បទានឆ្លើយតបរហ័ស (RRG)។ នៅពេលបំពេញទម្រង់ដាក់ពាក្យ ត្រូវ​ធានាយ៉ាងណា​ឱ្យមានការ​បញ្ជាក់​ព័ត៌មានលម្អិតពាក់ព័ន្ធទាំង​អស់​យ៉ាងត្រឹមត្រូវ។ នៅពេលដាក់ពាក្យរួចហើយ អ្នកដាក់ពាក្យនឹងបានទទួលលេខដាក់ពាក្យ ហើយអ្នកសម្របសម្រួលហិរញ្ញប្បទានម្នាក់នឹងត្រូវបានចាត់តាំងឱ្យទៅគាត់។ ​អ្នក​នឹងអាច​​ទទួលសារបញ្ជាក់ថា​យើង​បានទទួលការដាក់ពាក្យរបស់អ្នក ក្នុងរយៈពេលចន្លោះ ៤៨-៧២ ម៉ោង។ ក្នុងដំណាក់កាលការត្រួតពិនិត្យតាមនីតិវិធីបម្រុងប្រយ័ត្ន ការដាក់ពាក្យនឹងត្រូវបានពិនិត្យដោយអ្នកសម្របសម្រួល និងទីប្រឹក្សាថ្នាក់តំបន់។ យើងខ្ញុំលើកទឹកចិត្តឱ្យអ្នកឧស្សាហ៍ឆែកមើលប្រអប់អ៊ីមែល ProtonMail របស់អ្នក និង/ឬក្ដារព័ត៌មានដាក់ពាក្យរបស់អ្នកនៅក្នុងគណនី UAF A&P  ដើម្បីបានទទួលព័ត៌មាន និងការប្រាស្រ័យទាក់ទងបច្ចុប្បន្នភាពទាំងអស់។ នៅពេលការដាក់ពាក្យត្រូវបានអនុម័ត ហើយឯកសារចាំបាច់នានាត្រូវបានចុះហត្ថលេខារួចហើយ អ្នកអាចរំពឹងថាបានទទួលហិរញ្ញប្បទានរបស់ខ្លួនក្នុងរយៈពេល ៧-១០ ថ្ងៃធ្វើការ។ វដ្ដហិរញ្ញប្បទាន ត្រូវបិទ នៅពេលអ្នកទទួលហិរញ្ញប្បទានបានដាក់របាយការណ៍ស្ថាពរស្ដីអំពី​ថា​តើ​គាត់​បាន​យកមូលនិធិនោះទៅប្រើប្រាស់​យ៉ាងណាខ្លះ។

ចំណុចផ្សេងទៀតដែល​អ្នកគួរ​​ដឹងស្តីពីហិរញ្ញប្បទានរបស់យើង៖

ហិរញ្ញប្បទានអាចមានទឹកប្រាក់រហូតដល់ ៥០០០ ដុល្លារអាមេរិក។ ការ​ដាក់ពាក្យ​ធ្វើ​ឡើង​ដោយអ្នកការពារសិទ្ធិ ឬអង្គការ​ដែល​ធ្លាប់​បាន​ទទួល​ហិរញ្ញប្បទាន​ពីមុន​មក​ហើយ ​នឹងត្រូវ​យកមកពិចារណាតាម​ករណីជាក់ស្តែងនីមួយៗ។​

ការដាក់ពាក្យទាំងអស់ ចាំបាច់​ត្រូវ​មាន​លក្ខណៈសម្បត្តិ​ឆ្លើយតបទៅតាម​ប្រភេទហិរញ្ញប្បទានណាមួយ ក្នុងចំណោមប្រភេទហិរញ្ញប្បទានទាំងនេះ។ ​អ្នក​អាច​​ធ្វើតេស្តវាយតម្លៃលក្ខណៈសម្បត្តិសម្រាប់​ទទួលបានហិរញ្ញប្បទានរបស់យើង។ ​

 

 

សូម​រក្សា​​ភាពអត់ធ្មត់ ក្នុងអំឡុង​ពេល​ដែល​ UAF A&P កំពុង​​ពិនិត្យ​ការដាក់ពាក្យសុំ​។ អ្នក​នឹងអាច​​​ទទួលសារបញ្ជាក់ថា​យើង​បានទទួលការដាក់ពាក្យរបស់អ្នក ក្នុងរយៈពេលចន្លោះ ៤៨-៧២ ម៉ោង។ យើងខ្ញុំលើកទឹកចិត្តឱ្យអ្នកឧស្សាហ៍ឆែកមើលប្រអប់អ៊ីមែល ProtonMail របស់អ្នក និង/ឬក្ដារព័ត៌មានដាក់ពាក្យរបស់អ្នកនៅក្នុងគណនី UAF A&P  ដើម្បីបានទទួលព័ត៌មាន និងការប្រាស្រ័យទាក់ទងបច្ចុប្បន្នភាពទាំងអស់។ នៅពេលការដាក់ពាក្យត្រូវបានអនុម័ត ហើយឯកសារចាំបាច់នានាត្រូវបានចុះហត្ថលេខារួចហើយ អ្នកអាចរំពឹងថាបានទទួលហិរញ្ញប្បទានរបស់ខ្លួនក្នុងរយៈពេល ១០-១៥ ថ្ងៃធ្វើការ។

ការផ្តល់ហិរញ្ញប្បទានរបស់យើង គឺ​ផ្អែកលើព័ត៌មានបានទទួលពីបញ្ជីរង់ចាំ​ផ្តល់ដោយទីប្រឹក្សាប្រចាំតំបន់ និងទីប្រឹក្សាប្រចាំប្រទេសដែលយើងពឹងពាក់ នៅពេលធ្វើការវាយតម្លៃលើការដាក់ពាក្យ។​

ឯកជនភាពរបស់អ្នកគឺ​សំខាន់ខ្លាំងណាស់ ហើយយើងចាត់វិធានការដើម្បីធានាសុវត្ថិភាពរបស់អ្នក។ ការដាក់ពាក្យត្រូវបានចែករំលែកតែជាមួយទីប្រឹក្សា UAF A&P  ឬបុគ្គលទំនាក់ទំនងគួរជាទីទុកចិត្ត (តាមការចាំបាច់) ប៉ុណ្ណោះ។

នៅពេលហិរញ្ញប្បទានត្រូវបានអនុម័ត មូលនិធិនឹងត្រូវបានផ្តល់ជូនក្នុងចន្លោះ ១០-១៥ ថ្ងៃ។ អ្នកទទួលហិរញ្ញប្បទានទាំងអស់ ចាំបាច់ត្រូវដាក់របាយការណ៍ស្ថាពរ ដោយ​ពិពណ៌នាអំពីរបៀបដែលខ្លួន​បានយកហិរញ្ញប្បទានទៅចំណាយ។

  • ​សូម​ប្រើប្រាស់បណ្ដាញប្រាស្រ័យទាក់ទងមានសន្តិសុខ (encrypted channels) ក្នុង​ការ​ប្រាស្រ័យទាក់ទងជាមួយយើងខ្ញុំ៖ សូមប្រើអ៊ីមែល ProtonMail និងកម្មវិធី Signal សម្រាប់ការផ្ញើសារ។ ចំពោះសំណួរទាក់ទង​ជាមួយ​​ការដាក់ពាក្យសុំហិរញ្ញប្បទាន សូមទំនាក់ទំនងមកកាន់​យើងខ្ញុំ​តាម​អ៊ីមែល៖ grants@uafanp.org។ ចំពោះ​បញ្ហាផ្នែកបច្ចេកទេសទាក់ទងជាមួយ​ការប្រើប្រាស់​កម្មវិធី​​ដាក់ពាក្យសុំតាមអនឡាញ សូមទំនាក់ទំនងទៅកាន់៖ esther@uafanp.org ។

សម្រាប់សំណួរ​បន្ថែម សូមមើល​ “សំណួរដែលច្រើនសួរញឹកញាប់”​ របស់យើង។

*ជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី គឺជាសព្ទមានន័យក្ដោបរួមទូទៅ សំដៅលើបុគ្គលទាំងឡាយណាដែលអត្តសញ្ញាណយេនឌ័រ និង/ឬការបង្ហាញចេញផ្នែកយេនឌ័ររបស់ពួកគេ គឺមិនមែនជាបុរសទាំងស្រុង ឬជាស្ត្រីទាំងស្រុង មិនមានលក្ខណៈជាប្រុស ឬជាស្រីដាច់ខាត ជាហេតុធ្វើឱ្យពួកគេស្ថិតនៅក្រៅចំណាត់ប្រភេទយេនឌ័រក្នុងចង្កោមភេទទាំងពីរ ដែលបានកំណត់តាមបែបប្រពៃណី និងនិយាមដែលកំណត់ថាជាភេទធម្មតា។ UAF A&P  ប្រើប្រាស់ពាក្យនេះ ដើម្បីក្ដោបទូទៅលើអ្នកមានអវយវៈភេទទាំងពីរនៅរួមគ្នាក្នុងបុគ្គលតែមួយ អ្នកមានពហុយេនឌ័រ អ្នកមានយេនឌ័រមិនអាចកំណត់បាន អ្នកមានយេនឌ័រប្រែប្រួល និង​អ្នកឥតមានយេនឌ័រ។ ​

ហិរញ្ញប្បទាន UAF A&P មិនគាំទ្រដល់៖
  • ជនមានភេទជា​បុរស​តាមការកំណត់ទូទៅ* ឬអង្គការ ឬបណ្ដាញដឹកនាំដោយបុរស

  • សំណើសុំជាលក្ខណៈបុគ្គលដោយមិនមានការគាំទ្រពីស្ថាប័នណាមួយ

  • សហគមន៍​ដែល​បានបង្កើត​រឹងមាំហើយ ​ឬសម្ព័ន្ធភាពបណ្ដាញដែលបានបង្កើតរឹងមាំ​ហើយ ឬ​ទីប្រឹក្សា របស់ UAF A&P

  • សកម្មភាព ឬគម្រោងសម្រាប់វិបត្តិមនុស្សធម៌ ឬគ្រោះមហន្តរាយធម្មជាតិ

  • សកម្មភាព ឬគម្រោងផ្ដោតការយកចិត្តទុកដាក់លើជំនួយអភិវឌ្ឍន៍ ឬជំនួយសប្បុរសធម៌

  • គម្រោង ឬសកម្មភាពដែលជាផ្នែកមួយនៃកម្មវិធីប្រក្រតីរបស់ស្ថាប័នណាមួយ

  • ថវិកាប្រតិបត្តិការជាប្រក្រតី និង/ឬមូលនិធិបិទភ្ជិតគម្លាត (ឬដើម្បីបំពេញគម្លាត​មូលនិធិ)។

* ជនមានភេទជាបុរសតាមការកំណត់ទូទៅ គឺជាបុគ្គលដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាបុរស ហើយត្រូវបានកំណត់ថាជាបុរសភេទតាំងពីកំណើត។