ហិរញ្ញប្បទានការផ្ដល់​ធនធានសម្រាប់ភាពធន់

ដាក់ពាក្យ​ឥឡូវនេះ

ហិរញ្ញប្បទាននេះគឺផ្តល់ជូនសម្រាប់អ្នកការពារសិទ្ធិមនុស្សជាស្ត្រី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី និងអង្គការក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលធ្វើការម្នាក់ឯង ឬធ្វើការសហការគ្នាជាមួយអ្នកដទៃទៀត ហើយព្យាយាមអនុវត្តការផ្ដួចផ្ដើមគំនិត ឬការឆ្លើយតបចំពោះឱកាសដែលពុំបានរំពឹងទុកជាមុនណាមួយ ដែលអាចចូលរួមចំណែកឆ្ពោះទៅការផ្ដល់ធនធានភាពធន់សម្រាប់ការងារជាសកម្មជនរបស់ពួកគេ។

លក្ខខណ្ឌវិនិច្ឆ័យហិរញ្ញប្បទាន

  • ស្ត្រី ឬដឹកនាំដោយស្ត្រី៖ អ្នកការពារសិទ្ធិមនុស្សជាស្ត្រី ឬជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី ចាំបាច់ត្រូវតែជាអ្នកទទួលផលចម្បងអំពីហិរញ្ញប្បទានដោយជាការល្អគួរត្រូវបានបញ្ជូនតាមបណ្តាញអង្គការសិទ្ធិស្ត្រី។
  • ផ្ដោតការយកចិត្តទុកដាក់លើសិទ្ធិមនុស្ស៖ អ្នកការពារសិទ្ធិ ឬអង្គការដែលអាចលើកកម្ពស់ការឈានឡើងនៃសិទ្ធិរបស់ស្ត្រី និង/ឬអ្នកស្រឡាញ់ភេទដូចគ្នា ដោយប្រើប្រាស់យុទ្ធវិធី ឬយុទ្ធសាស្ត្រអហិង្សា និងលើកកម្ពស់ភាពជាសកលនៃសិទ្ធិមនុស្ស។
  • អន្តរាគមន៍ជាយុទ្ធសាស្ត្រ៖ ហិរញ្ញប្ប​ទានដែលត្រូវបានស្នើសុំ ត្រូវបានរក្សាទុក​​សម្រាប់អន្តរាគមន៍ដែលឆ្លើយតបចំពោះស្ថានភាពអាក្រក់នៅពុំទាន់ស្តែងចេញជាក់ស្តែង ឬឱកាសដែលមិនបានគិតទុកជាមុនសម្រាប់ការការពារ និងគាំទ្រដល់អ្នកការពារសិទ្ធិជាស្ត្រី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី។ អន្តរាគមន៍នេះក៏អាចមានលក្ខណៈជាជំហានដ៏ក្លាហាន ​ប្រកបដោយយុទ្ធសាស្ត្រ មានភាពច្នៃប្រឌិត ឬវានុវត្តន៍ក្នុងលក្ខណៈមួយដែលអាចជួយពង្រីកគោលវិធីនាពេលបច្ចុប្បន្ន សម្រាប់ការផ្តល់ធនធានលើភាពធន់ សម្រាប់ការងារ​សិទ្ធិមនុស្សរបស់ស្ត្រី និងសកម្មជន​សិទ្ធិមនុស្សផងដែរ។
  • មានពេលវេលាកំណត់៖ ការផ្តួចផ្តើមគំនិតដែលត្រូវបានស្នើឡើង ចាំបាច់ត្រូវអនុវត្តក្នុងរយៈពេលបីខែ បន្ទាប់ពីការដាក់ពាក្យត្រូវបានអនុម័ត ហើយត្រូវបញ្ចប់ក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីនោះ។
  • បានទទួលការគាំទ្រ ឬស្ថិតក្នុងបណ្តាញ៖ អ្នកការពារសិទ្ធិ ឬអស់អង្គការរបស់ពួកគេ មានការគាំទ្រពី អ្នកដទៃទៀតដែលជាប់ពាក់ព័ន្ធ ​ក្នុងផ្នែកសិទ្ធិមនុស្សរបស់ស្ត្រី សិទ្ធិផ្លូវភេទ ឬវិស័យសិទ្ធិមនុស្សពាក់ព័ន្ធ នៅថ្នាក់មូលដ្ឋាន ឬថ្នាក់ជាតិ។

ទឹកប្រាក់អប្បបរមានៃហិរញ្ញប្បទាន

UAF A&P  ផ្ដល់ហិរញ្ញប្បទានក្នុងទឹកប្រាក់រហូតដល់ ៥០០០ ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ​ការ​ដាក់ពាក្យ​ធ្វើ​ឡើង​ដោយអ្នកការពារសិទ្ធិ ឬអង្គការ​ដែល​ធ្លាប់​បាន​ទទួល​ហិរញ្ញប្បទាន​ពីមុន​មក​ហើយ ​នឹងត្រូវ​យកមកពិចារណាតាម​ករណីជាក់ស្តែងនីមួយៗ។​

សូមអាន​ សំណួរ​ដែលច្រើនលើកឡើង​ នៅទីនេះ។

ប្រសិនបើមានសំណួរ សូមឱ្យផ្ញើអ៊ីមែលមកកាន់យើងខ្ញុំ តាមអាសយដ្ឋាន៖ grants@uafanp.org

១. ការដាក់ពាក្យចាំបាច់ត្រូវឆ្លើយតបតាមលក្ខខណ្ឌវិនិច្ឆ័យទាំងអស់​ខាងក្រោម​។

២. ជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី គឺជាសព្ទមានន័យក្ដោបរួមទូទៅ សំដៅលើបុគ្គលទាំងឡាយណាដែលអត្តសញ្ញាណយេនឌ័រ និង/ឬការបង្ហាញចេញផ្នែកយេនឌ័ររបស់ពួកគេ គឺមិនមែនជាបុរសទាំងស្រុង ឬជាស្ត្រីទាំងស្រុង មិនមានលក្ខណៈជាប្រុសដាច់ខាត ឬជាស្រីដាច់ខាត ជាហេតុធ្វើឱ្យពួកគេស្ថិតនៅក្រៅចំណាត់ប្រភេទយេនឌ័រក្នុងចង្កោមភេទទាំងពីរ ដែលបានកំណត់តាមបែបប្រពៃណី និងនិយាមដែលកំណត់ថាជាភេទធម្មតា។ UAF A&P  ប្រើប្រាស់ពាក្យនេះ ដើម្បីក្ដោបទូទៅលើអ្នកមានអវយវៈភេទទាំងពីរនៅរួមគ្នាក្នុងបុគ្គលតែមួយ អ្នកមានពហុយេនឌ័រ អ្នកមានយេនឌ័រមិនអាចកំណត់បាន អ្នកមានយេនឌ័រប្រែប្រួល និងអ្នកឥតមានយេនឌ័រ។​

ហិរញ្ញប្បទាន UAF A&P មិនគាំទ្រដល់៖
  • ជនមានភេទជា​បុរស​តាមការកំណត់ទូទៅ* ឬអង្គការ ឬបណ្ដាញដឹកនាំដោយបុរស

  • សំណើសុំជាលក្ខណៈបុគ្គលដោយមិនមានការគាំទ្រពីស្ថាប័នណាមួយ

  • សហគមន៍​ដែល​បានបង្កើត​រឹងមាំហើយ ​ឬសម្ព័ន្ធភាពបណ្ដាញដែលបានបង្កើតរឹងមាំ​ហើយ ឬ​ទីប្រឹក្សា របស់ UAF A&P

  • សកម្មភាព ឬគម្រោងសម្រាប់វិបត្តិមនុស្សធម៌ ឬគ្រោះមហន្តរាយធម្មជាតិ

  • សកម្មភាព ឬគម្រោងផ្ដោតការយកចិត្តទុកដាក់លើជំនួយអភិវឌ្ឍន៍ ឬជំនួយសប្បុរសធម៌

  • គម្រោង ឬសកម្មភាពដែលជាផ្នែកមួយនៃកម្មវិធីប្រក្រតីរបស់ស្ថាប័នណាមួយ

  • ថវិកាប្រតិបត្តិការជាប្រក្រតី និង/ឬមូលនិធិបិទភ្ជិតគម្លាត (ឬដើម្បីបំពេញគម្លាត​មូលនិធិ)។

* ជនមានភេទជាបុរសតាមការកំណត់ទូទៅ គឺជាបុគ្គលដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាបុរស ហើយត្រូវបានកំណត់ថាជាបុរសភេទតាំងពីកំណើត។