You can quickly leave this website by clicking the “X” in the top right or by pressing the Escape key twice.
ហិរញ្ញប្បទាននេះគឺ ផ្តល់ជូនសម្រាប់អ្នកការពារសិទ្ធិមនុស្សជាស្ត្រី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី និងអង្គការក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបចំពោះសេចក្ដីត្រូវការជាបន្ទាន់ ឬក្នុងគ្រាអាសន្នរបស់ពួកគេ ពាក់ព័ន្ធជាមួយសុវត្ថិភាព ឬសុខុមាលភាព។ ហិរញ្ញប្បទាននេះមានចេតនាផ្តល់ជូនសម្រាប់មនុស្ស ឬអង្គការដែលកំពុងរងការគំរាមកំហែង ឬស្ថិតក្នុងករណីអាសន្ន វិបត្តិ ឬហានិភ័យបណ្ដាលមកពីការងាររបស់ខ្លួនក្នុងការការពារសិទ្ធិស្ត្រី និងសិទ្ធិមនុស្ស។ ហិរញ្ញប្បទាននេះក៏មានផ្តល់ជូនសម្រាប់សេចក្ដីត្រូវការក្នុងពេលបន្ទាន់សម្រាប់សុខុមាលភាព ដូចជា ការប្រឹក្សាយោបល់ផ្នែកចិត្តសង្គម ការព្យាបាលសម្រាប់ការប៉ះទង្គិចធ្ងន់ធ្ងរ ឬការជួយជ្រោមជ្រែងផ្នែកវេជ្ជសាស្ត្រជាដើម។
សូមអាន សំណួរដែលច្រើនលើកឡើង នៅទីនេះ។
ប្រសិនបើមានសំណួរ សូមឱ្យផ្ញើអ៊ីមែលមកកាន់យើងខ្ញុំ តាមអាសយដ្ឋាន៖ grants@uafanp.org
១. ការដាក់ពាក្យចាំបាច់ត្រូវឆ្លើយតបតាមលក្ខខណ្ឌវិនិច្ឆ័យទាំងអស់ខាងក្រោម។
២. ជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី គឺជាសព្ទមានន័យក្ដោបរួមទូទៅ សំដៅលើបុគ្គលទាំងឡាយណាដែលអត្តសញ្ញាណយេនឌ័រ និង/ឬការបង្ហាញចេញផ្នែកយេនឌ័ររបស់ពួកគេ គឺមិនមែនជាបុរសទាំងស្រុង ឬជាស្ត្រីទាំងស្រុង មិនមានលក្ខណៈជាប្រុសដាច់ខាត ឬជាស្រីដាច់ខាត ជាហេតុធ្វើឱ្យពួកគេស្ថិតនៅក្រៅចំណាត់ប្រភេទយេនឌ័រក្នុងចង្កោមភេទទាំងពីរ ដែលបានកំណត់តាមបែបប្រពៃណី និងនិយាមដែលកំណត់ថាជាភេទធម្មតា។ UAF A&P ប្រើប្រាស់ពាក្យនេះ ដើម្បីក្ដោបទូទៅលើអ្នកមានអវយវៈភេទទាំងពីរនៅរួមគ្នាក្នុងបុគ្គលតែមួយ អ្នកមានពហុយេនឌ័រ អ្នកមានយេនឌ័រមិនអាចកំណត់បាន អ្នកមានយេនឌ័រប្រែប្រួល និងអ្នកឥតមានយេនឌ័រ។
ជនមានភេទជាបុរសតាមការកំណត់ទូទៅ* ឬអង្គការ ឬបណ្ដាញដឹកនាំដោយបុរស
សំណើសុំជាលក្ខណៈបុគ្គលដោយមិនមានការគាំទ្រពីស្ថាប័នណាមួយ
សហគមន៍ដែលបានបង្កើតរឹងមាំហើយ ឬសម្ព័ន្ធភាពបណ្ដាញដែលបានបង្កើតរឹងមាំហើយ ឬទីប្រឹក្សា របស់ UAF A&P
សកម្មភាព ឬគម្រោងសម្រាប់វិបត្តិមនុស្សធម៌ ឬគ្រោះមហន្តរាយធម្មជាតិ
សកម្មភាព ឬគម្រោងផ្ដោតការយកចិត្តទុកដាក់លើជំនួយអភិវឌ្ឍន៍ ឬជំនួយសប្បុរសធម៌
គម្រោង ឬសកម្មភាពដែលជាផ្នែកមួយនៃកម្មវិធីប្រក្រតីរបស់ស្ថាប័នណាមួយ
ថវិកាប្រតិបត្តិការជាប្រក្រតី និង/ឬមូលនិធិបិទភ្ជិតគម្លាត (ឬដើម្បីបំពេញគម្លាតមូលនិធិ)។
* ជនមានភេទជាបុរសតាមការកំណត់ទូទៅ គឺជាបុគ្គលដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាបុរស ហើយត្រូវបានកំណត់ថាជាបុរសភេទតាំងពីកំណើត។