ហិរញ្ញប្បទានវិបត្តិកូវីដរបស់ UAF

ដាក់ពាក្យ​ឥឡូវនេះ

ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យភាពងាយរងគ្រោះរបស់អ្នកការពារសិទ្ធិ និងសកម្មជនជាស្រ្តី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី[1] ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកកាន់តែមានភាពអាក្រក់ឡើង។ យើងបានទទួលសំណើសុំការជួយជ្រោមជ្រែងពីអ្នកទទួលហិរញ្ញប្បទាន ទីប្រឹក្សា និងដៃគូមកពីតាមសហគមន៍នានានៅក្នុងតំបន់ទាំងពីរ ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិដែលបណ្តាលមកពីការរាតត្បាតជំងឺក្នុងកម្រិតជាច្រើន។

អនុលោមតាមការប្ដេជ្ញាចិត្តរបស់ UAF A&P ក្នុងការគាំទ្រដល់អ្នកការពារសិទ្ធិ និងសកម្មជនជាស្ត្រី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី[1] យើងបានបើកឱ្យមានហិរញ្ញប្បទានមានកម្រិតកំណត់ ដែលផ្ដោតជាពិសេសដើម្បីគាំទ្រដល់សេចក្ដីត្រូវការផ្នែកសេដ្ឋកិច្ច និងសេចក្ដីត្រូវការមូលដ្ឋាន ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩។ យើងបានចាត់កញ្ចប់ថវិកាក្នុងទឹកប្រាក់ ២០០ ០០០ ដុល្លារអាមេរិក ដែល​យកចេញពីថវិកាកម្មវិធីឆ្នាំ ២០២០-២០២១ ដើម្បីជាមូលនិធិចាប់ផ្តើមគម្រោងនេះ ហើយយើងកំពុងស្ថិតក្នុងដំណើរការដើម្បីទទួលបានមូលនិធិបន្ថែមទៀត។ ហិរញ្ញប្បទាននេះគឺមានបើកជូនរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១។

I. វិសាលភាពនៃហិរញ្ញប្បទានកូវីដ-១៩

ហិរញ្ញប្បទាននេះគឺមានផ្តល់ជូនសម្រាប់អ្នកការពារសិទ្ធិ សកម្មជនសិទ្ធិមនុស្សជាស្ត្រី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី និងអង្គការនានាក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបចំពោះសេចក្ដីត្រូវការជាមូលដ្ឋានរបស់ពួកគេ (មានដូចជា​អាហារ លំនៅឋាន ការគាំទ្រផ្នែកសេដ្ឋកិច្ច) យោងទៅតាម​ការឆ្លើយតបរបស់រដ្ឋាភិបាលរបស់ពួកគេ ចំពោះការរាតត្បាតជំងឺកូវីដ-១៩។ ហិរញ្ញប្បទាននេះមានចេតនាផ្តល់ជូនសម្រាប់បុគ្គល ឬអង្គការដែលកំពុងជួបប្រទះការលំបាកផ្នែកសេដ្ឋកិច្ចក្នុងការផ្គត់ផ្គង់តម្រូវការមូលដ្ឋានរបស់ខ្លួន។

សម្រាប់សេចក្ដីត្រូវការដទៃទៀតពាក់ព័ន្ធជាមួយជំងឺកូវីដ-១៩ គឺត្រូវបានគ្របដណ្តប់នៅក្រោមហិរញ្ញប្បទានប្រក្រតីរបស់យើង (ពោលគឺហិរញ្ញប្បទានសន្តិសុខ និងសុខុមាលភាព និងហិរញ្ញប្បទាន ការផ្ដល់ធនធានសម្រាប់ភាពធន់)។

ឧទាហរណ៍៖

  • ការគាំទ្រផ្នែកវេជ្ជសាស្ត្រ
  • សុខុមាលភាព/ការព្យាបាលឱ្យជាសះស្បើយឡើងវិញ/ការថែទាំតាមសហគមន៍/ការងារពាក់ព័ន្ធជាមួយបញ្ហាប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ
  • លទ្ធភាពទទួលបានលំហរផ្នែកឌីជីថល និងការងារ/ការជួបប្រជុំពីចម្ងាយ (ឧទាហរណ៍ ដូចជា VPN ឬឧបករណ៍សន្ដិសុខឌីជីថលដទៃទៀត)
  • ការផ្លាស់ទីតាំង ឬការប្រើប្រាស់សម្រាប់ជាផ្ទះ/ទីតាំងធ្វើចត្តាឡីស័ក
  • ការចំណាយថ្លៃធ្វើដំណើរអាស្រ័យដោយការបិទខ្ទប់

. លក្ខខណ្ឌវិនិច្ឆ័យ

  • ស្ត្រី ឬដឹកនាំដោយស្ត្រី៖ អ្នកការពារសិទ្ធិមនុស្សជាស្ត្រី ឬជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី ចាំបាច់ត្រូវតែជាអ្នកទទួលផលចម្បងអំពីហិរញ្ញប្បទានដោយជាការល្អគួរត្រូវបានបញ្ជូនតាមបណ្តាញអង្គការសិទ្ធិស្ត្រី។
  • ផ្ដោតការយកចិត្តទុកដាក់លើសិទ្ធិមនុស្ស៖ អ្នកការពារសិទ្ធិ ឬអង្គការដែលអាចលើកកម្ពស់ការឈានឡើងនៃសិទ្ធិរបស់ស្ត្រី និង/ឬអ្នកស្រឡាញ់ភេទដូចគ្នា ដោយប្រើប្រាស់យុទ្ធវិធី ឬយុទ្ធសាស្ត្រអហិង្សា និងលើកកម្ពស់ភាពជាសកលនៃសិទ្ធិមនុស្ស។
  • កូវីដ-១៩៖ ហិរញ្ញប្បទានដែលត្រូវបានស្នើសុំ ចាំបាច់ត្រូវមានចេតនាគាំទ្រដល់អ្នកការពារសិទ្ធិ សកម្មជនសិទ្ធិមនុស្សជាស្ត្រី និងជនមិនស្ថិតក្នុងភេទណាមួយនៃភេទទាំងពីរកំណត់តាមបែបប្រពៃណី[1]  ព្រមទាំងសហគមន៍របស់ពួកគេ ឬក្នុងលក្ខណៈជាសមូហភាព (មិនថាជាលក្ខណៈផ្លូវការ ឬក្រៅផ្លូវការក្ដី) ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ជាពិសេស៖

សម្រាប់ការគាំទ្រផ្នែកសេដ្ឋកិច្ចដែលមានលក្ខណៈគួរជាទីកត់សម្គាល់ផ្នែកយុទ្ធសាស្ត្រ នៅក្នុងការរក្សាស្ថិរភាពរបស់ពួកគេ និងសហគមន៍របស់ពួកគេនៅក្នុងអំឡុងពេលវិបត្តិនេះ (ឧ. ការរៀបចំផ្ទះបាយសហគមន៍ ការចែកគ្រាប់ពូជសម្រាប់ការដាំដុះបន្លែតាមផ្ទះដើម្បីធានាសន្តិសុខស្បៀង) ឬ

សម្រាប់សកម្មជនក្នុងក្រុមមានសំឡេងតិចដែលរងការរើសអើង និងមិនអាចមានលទ្ធភាពទទួលបានជំនួយរដ្ឋាភិបាលក្នុងអំឡុងពេលវិបត្តិនេះ (ឧ. សហគមន៍សកម្មជនអ្នកប្ដូរភេទ មិនអាចមានលទ្ធភាព​ចូលទៅ​កាន់​គ្រឹះស្ថានថែទាំសុខភាពក្នុងគ្រាអាសន្ន ដែលត្រូវបានផ្តល់ឱ្យសម្រាប់សាធារណជន)។

  • ក្របខ័ណ្ឌពេលវេលា៖ សំណើសុំហិរញ្ញប្បទានចាំបាច់ត្រូវបានទទួលចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១។

. ទឹកប្រាក់ហិរញ្ញប្បទានដែលមាន

UAF A&P ​ ផ្តល់ហិរញ្ញប្បទានរហូតដល់ទឹកប្រាក់ ៥ ០០០ ដុល្លារអាមេរិកប៉ុណ្ណោះ។

II. គោលការណ៍នាំសម្រាប់ការដាក់ពាក្យ

. របៀបដាក់ពាក្យ

អ្នកអាចដាក់ពាក្យតាមអនឡាញ ឬអាចទាញយកទម្រង់ពាក្យសុំហិរញ្ញប្បទានសន្តិសុខ និងសុខុមាលភាព រួចផ្ញើទៅកាន់ grants@uafanp.org។

. ច្រកបណ្ដាញប្រាស្រ័យទាក់ទង

UAF A&P ទទួលស្គាល់តែ Protonmail សម្រាប់អ៊ីមែល និង Signal សម្រាប់ការផ្ញើសារប៉ុណ្ណោះ។ យើងលើកទឹកចិត្តឱ្យអ្នកដាក់ពាក្យ និងអ្នកទទួលហិរញ្ញប្បទានប្រើប្រាស់បណ្ដាញទាំងនេះ ដោយសារតែសមត្ថភាពក្នុងការរក្សាសុត្ថិភាពព័ត៌មានរបស់កម្មវិធីទាំងនេះ និងក៏ដូចជាសម្រាប់មូលហេតុផ្នែកសន្តិសុខ និងឯកជនភាពផ្សេងទៀតផងដែរ។ សូមផ្ញើពាក្យសុំ និងសំណួររបស់អ្នកមកកាន់យើងខ្ញុំ តាមរយៈអាសយដ្ឋានអ៊ីមែលដូចខាងក្រោម៖

១. សម្រាប់ការដាក់ពាក្យសុំហិរញ្ញប្បទាន និងសំណួរផ្សេងៗ សូមផ្ញើទៅកាន់ grants@uafanp.org។

២. សម្រាប់បញ្ហាផ្នែកបច្ចេកទេសក្នុងការប្រើប្រាស់កម្មវិធីតាមអនឡាញ សូមចូលទៅបើកមើលទំព័រសំណួរដែលច្រើនសួរញឹកញាប់ ឬផ្ញើសារទៅកាន់ esther@uafanp.org

. ទីប្រឹក្សារបស់ UAF A&P

ការផ្តល់ហិរញ្ញប្បទានរបស់ UAF A&P គឺផ្អែកលើព័ត៌មានផ្ដល់ដោយបញ្ជីរង់ចាំរបស់ទីប្រឹក្សាប្រចាំតំបន់ និងប្រចាំប្រទេសរបស់យើង ដែលយើងពឹងផ្អែកលើពួកគាត់ ដើម្បីវាយតម្លៃលើពាក្យសុំដែលត្រូវបានណែនាំមកកាន់យើងខ្ញុំ។ ការសម្រេចចុងក្រោយនឹងត្រូវបានប្រាស្រ័យទាក់ទងប្រាប់ទៅអ្នកដាក់ពាក្យនីមួយៗ បន្ទាប់ពីយើងបានទទួលការអនុម័តយល់ព្រមពីទីប្រឹក្សា។

. ការតម្រូវសម្រាប់អ្នកទទួលហិរញ្ញប្បទាន

អ្នកទទួលហិរញ្ញប្បទានទាំងអស់ត្រូវបានរំពឹងថា នឹងត្រូវដាក់របាយការណ៍ស្ថាពរស្ដីអំពីថាតើហិរញ្ញប្បទាននីមួយៗត្រូវបានចំណាយដោយរបៀបណាក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីបានទទួលហិរញ្ញប្បទាន។

. ការតម្រូវសម្រាប់អ្នកធ្លាប់ទទួលហិរញ្ញប្បទានពីមុនមក

អ្នកធ្លាប់​ទទួលហិរញ្ញប្បទានពីមុនមក អាចដាក់ពាក្យសុំហិរញ្ញប្បទាននេះឡើងវិញបាន។ ការសម្រេចចិត្តស្ដីអំពីការផ្តល់ហិរញ្ញប្បទាន គឺត្រូវពឹងអាស្រ័យលើការពិនិត្យតាមករណីនីមួយៗជាក់ស្ដែង។

. ដំណើរការអនុម័តហិរញ្ញប្បទានធនធានសម្រាប់ភាពធន់

ដំណើរការអនុម័ត គឺដូចគ្នាជាមួយហិរញ្ញប្ប​ទានប្រក្រតីរបស់យើងដែរ។

 

ហិរញ្ញប្បទាន UAF A&P មិនគាំទ្រដល់៖
  • ជនមានភេទជា​បុរស​តាមការកំណត់ទូទៅ* ឬអង្គការ ឬបណ្ដាញដឹកនាំដោយបុរស

  • សំណើសុំជាលក្ខណៈបុគ្គលដោយមិនមានការគាំទ្រពីស្ថាប័នណាមួយ

  • សហគមន៍​ដែល​បានបង្កើត​រឹងមាំហើយ ​ឬសម្ព័ន្ធភាពបណ្ដាញដែលបានបង្កើតរឹងមាំ​ហើយ ឬ​ទីប្រឹក្សា របស់ UAF A&P

  • សកម្មភាព ឬគម្រោងសម្រាប់វិបត្តិមនុស្សធម៌ ឬគ្រោះមហន្តរាយធម្មជាតិ

  • សកម្មភាព ឬគម្រោងផ្ដោតការយកចិត្តទុកដាក់លើជំនួយអភិវឌ្ឍន៍ ឬជំនួយសប្បុរសធម៌

  • គម្រោង ឬសកម្មភាពដែលជាផ្នែកមួយនៃកម្មវិធីប្រក្រតីរបស់ស្ថាប័នណាមួយ

  • ថវិកាប្រតិបត្តិការជាប្រក្រតី និង/ឬមូលនិធិបិទភ្ជិតគម្លាត (ឬដើម្បីបំពេញគម្លាត​មូលនិធិ)។

* ជនមានភេទជាបុរសតាមការកំណត់ទូទៅ គឺជាបុគ្គលដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាបុរស ហើយត្រូវបានកំណត់ថាជាបុរសភេទតាំងពីកំណើត។